ព្រះ​សហគមន៍​កំ​ពង់​ចាម​ក្រុង​ ​បាន​រៀប​ចំ​​​ការ​ប្រ​កួត​បាល់​ទាត់​ជា ​លក្ខណៈ​មិត្ត​ភាព​សម្រាប់​យុវ​ជន​ក្នុង​​ព្រះ​សហ​គមន៍​តំ​បន់​កំ​ពង់​ចាម ​​ ​នៅ​មណ្ឌល​ស្នាក់​នៅ​របស់​​យុវ​ជន​ព្រះ​សហ​គមន៍​កំ​ពង់​ចាម​ក្រុង​ ​ស្ថិត​នៅ ​ភូមិ​១៥​ ​សង្កាត់​ទួល​ថ្ម​ ​ក្រុង​កំ​ពង់​ចាម​ ​ខេត្ត​កំ​ពង់​ចាម​ ​កាល​ពី​ថ្ងៃ​ទី​ ១៨​ ​ខែ​មិ​ថុ​នា ​ឆ្នាំ​២០​១៣​កន្លង​ទៅ​ ។

លោក ​ហេង​រ៉ា​វី​ ​ជា​អ្នក​ណែ​នាំ​កម្ម​វិ​ធី​បាល់​ទាត់​នេះ​ ​បាន​មាន​ប្រ​សាសន៍​​ថា ព្រះ​សហ​គមន៍​ចង់​ឲ្យ​យុវ​ជន​ ដែល​បាន​ចូល​រួម​ទាំង​អស់​ ​អាច​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ ​មាន​ឱ​កាស​ក្នុង​ការ​ចែក​បទ​ពិ​សោធន៍​​​ដល់​គ្នា​​ដូច​ជា​ ការ​សិ​ក្សា​ ​និង​ការ​រស់​នៅ​ជា​ដើម។

ក្នុង ​កម្ម​វិ​ធី​នេះ​ មាន​ការ​ចូល​រួម​ពី​យុវ​ជន​ប្រ​មាណ​ជាង ​៤០​នាក់​ ដែល​មក​ពី​ព្រះ​សហ​គមន៍​មួយ​ចំ​នួន​ដូច​ជា​ ​ព្រះ​សហ​គមន៍​ក្ដុល​លើ ​ព្រះ​សហ​គមន៍​កោះ​រកា​ និង​យុវ​ជន​មក​ពី ​មណ្ឌល​សិស្ស​ប្រុស​នៅ​កំ​ពង់​ចាម​ក្រុង ​។

យុវ​ជន ​យ៉ន​ ​ម៉េង​យូ​ ​អា​យុ​​២០​ឆ្នាំ​មក​ពី ​ព្រះ​សហ​គមន៍​កោះ​រការ​ ​បាន​ប្រាប់​ថា​«ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សប្បាយ ​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ទី​នេះ​ ព្រោះ​ថា​នៅ​ទីនេះ​វា​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱ​កាស​បាន​បង្ហាញ​សមត្ថ​ភាព​ របស់​ខ្ញុំ​ ​ព្រម​ទាំង​អាច​ឲ្យ​ខ្ញុំ​បាន​ស្គាល់​មិត្ត​ភក្ដិ​ថ្មីៗ​បាន​យ៉ាង​ច្រើន​ ។​ ​បន្ថែម​លើស​ពី​នេះ​​ទៅ​ទៀត ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ​កី​ឡា​បាន​ជួយ​ឲ្យ​មនុស្ស​យើង​ម្នាក់ៗ​មាន​សុខ​ភាព​ល្អ​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​ចេះ​​សាម​គ្គី​ជា​មួយ​គ្នា​គ្រប់​ពេល​វេ​លា​ ។»រី​ឯ​យុវ​ជន​ ​ហោ​ ​វ៉ាន់​ឌី​​ មាន​អា​យុ​២២​ឆ្នាំ​ រៀន​ថ្នាក់​ទី​១២​នៃ​វិ​ទ្យា​ល័យ​ព្រះ​សី​ហនុ​ខេត្ត​កំ​ពង់​ចាម​និ​យាយ​ថា​« ​ខ្ញុំ​ពេញ​ចិត្ត​នឹង​កម្ម​វិ​ធី​នេះ​ជា​ខ្លាំង​ ​ព្រោះ​ថា​កម្ម​វិ​ធី​នេះ​​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ ទៅ​មក​ ក្នុង​ពេល​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​នឹង​កី​ឡា​ករ​ផ្សេងៗ​ទៀត​ជា​ដើម ​។ ​ជា​មួយ​គ្នា​នេះ​ ​កី​ឡា​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់​ពី​សេច​ក្ដី​ស្រ​លាញ់​របស់​មនុស្ស​ យើង​ម្នាក់ៗ​ដែល​មក​ពី​ព្រះ​ជា​ម្ចាស់​​ ​តាម​រយៈ​ការ​យោគ​យល់​ ​ការ​សា​មគ្គី​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ក្រុម ​។

រីឯ​ ស្រ៊ិន​ ​ពិ​ចិត្រ​ ​អាយុ ​២៣​ឆ្នាំ​ ជា​គ្រិស្ដ​បរិ​ស័ទ​មក​ពី ​ព្រះ​សហ​គមន៍​ក្ដុល​លើ បាន​និ​យាយ​ដែរ​​ថា​ «​កម្ម​វិ​ធី​នេះ​គឺ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​សប្បាយ ​ភ្លេច​ពី​ក្ដី​កង្វល់​ផ្សេងៗ ​ម្យ៉ាង​វិញ​ទៀត​កី​ឡា​ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ជៀស​ផុត​ពី​ការ​ប្រ​ ព្រឹត្ត​អំ​ពើ ​ដែល​មិន​គប្បី​ដល់​​សង្គម​ ​និង​គ្រួ​សារ​ដូច​ជា​ ​ការ​សេព​គ្រឿង​ញៀន​ ​ការ​ឆក់​ប្លន់​ ​និង​ការ​លេង​ល្បែង​ស៊ី​សង​ជា​ដើម​។