ព្រះ​សហ​គមន៍​កំ​ពង់​ចាម​ក្រុង​ ​បាន​ធ្វើ​សិ​ក្ខា​សា​លា​មួយ​ស្ដី​ពី​« ​ការ​ចេះ​ឲ្យ​ត​ម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រួ​សារ» សំ​រាប់​គូ​ស្រ​ករ​ចំ​នួន​ ​៩​គូ​មក​ពី​ព្រះ​សហ​គមន៍​ ​កំ​ពង់​ចាម​ក្រុង​ ​រលៀក​ ​និង​ព្រះ​សហ​គមន៍​ភូមិ​ថ្មី​ដែល​ណែនាំ​ដោយ​​អង្គ​ការ​ ​កា​រូល​ ​និង​សេ​ដ្ឋា​ ​កាល​ពី​ថ្ងៃ​ទី​ ​១៣​ ​ដល់​១៤​ ​វិ​ច្ឆិ​កា​ ​២០១៣​ ​កន្លង​ទៅ​ ។

                លោក​បូ​ជា​ចារ្យ​ ​ហ្រ្វង់​ស្វ័រ​ ​អេ​មេល្ស​ដាល​ ​ជា​បូ​ជា​ចារ្យ​ទទួល​ខុស​ត្រូវ​នៅ​ព្រះ​សហ​គមន៍​កំ​ពង់​ចាម​ក្រុង​បាន​ឲ្យ​ដឹង​ថា​៖ ​ព្រះ​សហ​គមន៍​របស់​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀប​ចំ​សិ​ក្ខា​សា​លា​នេះ​ឡើង​ គឺ​ក្នុង​គោល​បំ​ណង​ឲ្យ​គូ​ស្រ​ករ​ទាំង​អស់​ចេះ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​ ​និង​រស់​នៅ​ដោយ​មាន​សុ​ភ​មង្គល​ ​ដោយ​បញ្ជៀស​អំ​ពើ​ហិ​ង្សា​ក្នុង​គ្រួ​សារ ​។

             លោក​ ហ្វ្រង់​ស្វ័រ ​ស​ង្កេត​ឃើញ​ថា​ ​នៅ​ក្នុង​ប្រ​ទេស​ខ្មែរ​ ​គ្រួ​សារ​ភាគ​ច្រើន​ជួប​នូវ​អំ​ពើ​ហិ​ង្សា​ពាក្យ​សំ​ដី​ ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​។ ​លោក​បន្ថែម​ថា​ ​មូល​ហេតុ​ដែល​បង្ករ​ឲ្យ​មាន​អំ​ពើ​ហិ​ង្សា​ក្នុង​គ្រួ​សា​រនេះ​ ដោយ​សារ​តែ​ប្ដី​ប្រ​ពន្ធ​មិន​ចេះ​ស្ដាប់​គ្នា​ ​មិន​ចេះ​ឲ្យ​តម្លៃ​គ្នា​និង​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ ។

           ក្នុង​សិ​ក្ខា​សា​លា​រយៈ​ពេល​បី​ថ្ងៃ​នេះ​ ​អង្ក​ការ​កា​រ៉ូល​ ​និង​សេ​ដ្ឋា​ ​បាន​បង្រៀន​នូវ​ចំនុច​បី​សំខាន់​ៗ​គឺ​ ការ​វិវត្តន៍​របស់​រូប​កាយ​ ​ចិត្ត​ ​អារ​ម្មណ៍​ ​និង​ប្រា​ជ្ញា​។ ​លោក​គ្រូ​ ​ផុន​​ ​សុ​ផល​ ​ជា​ប្រ​ធាន​ក្រុម​គ្រូ​ណែ​នាំ​កម្ម​វិ​ធី​នៃ​អង្គ​ការ​កា​រ៉ូល​​និង​សេ​ដ្ឋា​​បាន​ឲ្យ​ដឹង​ថា​៖ ​គោល​បំ​ណង​នៃ​មេ​រៀន​ទាំង​បី​នេះ ​គឺ​ចង់​ឲ្យ​សិ​ក្ខា​កាម​ទាំង​អស់​បាន​យល់​ដឹង​ពី​តួ​នា​ទី​សរី​រាង្គ​ភេទ​របស់​ខ្លួន​ឯង​ ​គោ​រព​តម្លៃ​ក្នុង​ការ​ប្រើ​ប្រាស់​ ​ជា​មួយ​ភ​រិ​យា​ ​ឬ​ប្ដី​ ​និង​ឲ្យ​គាត់​ចេះ​គ្រប់​គ្រង​តណ្ហា​របស់​ខ្លួន​ ​និង​ចេះ​យល់​ពី​តម្រូវ​ការ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​ផ្លូវ​ភេទ​។

           គាត់​បាន​បន្ថែម​ថា​ ​មិន​តែ​ប៉ុណ្ណោះ​យើង​ចង់​ឲ្យ​ពួក​គាត់​ទាំង​អស់​គ្នា​ ​ចេះ​យ​ល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ អ​ធ្យា​ស្រ័យ​គា្ន​ ​និង​ចេះ​ប្រើ​ពាក្យ​ពេជ្យ​រវាង​គ្នា​ ​នឹង​គ្នា​សម​រម្យ​ ​និង​ជា​ពិ​សេស​យល់​ពី​តម្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដើ​ម្បី​ចៀស​វាង​មាន​អំ​ពើ​ហិ​ង្សា​ក្នុង​គ្រួ​សារ​។

           លោក​ ​អុក​ ​អ៊ុល​ ​ជា​សិ​ក្ខា​កាម​មួយ​រូប​មាន​​ប្រ​សាសន៍​ ​«ខ្ញុំ​មាន​អារ​ម្មណ៍​សប្បាយ​ចិត្ត​ណាស់​ ​ដែល​រៀន​ពី​មេ​រៀន​ទាំង​អស់​នេះ​ ​ដោយ​ខ្ញុំ​បា​ន​យល់​ដឹង​ច្រើន​ពី​រូប​កាយ​របស់​ខ្ញុំ​។​ជា​ពិ​សេស​ ​ខ្ញុំ​ចូល​ចិត្ត​មេ​រៀន​ និ​យាយ​ពី​រូប​កាយ​ ​ចិត្ត​អារ​ម្មណ៍​ ​និង​គំ​ណិត​ប្រា​ជ្ញា​ ​ដោយ​សារ​តែ​មេ​រៀន​នេះ​បាន​ដាស់​តឿន​ខ្ញុំ​ឲ្យ​ដឹង​ពី​កំ​ហុស​របស់​ខ្លួន​ ​ដែល​ធ្លាប់​បាន​ធ្វើ​ដាក់​ភ​រិ​យា​របស់​ខ្ញុំ​កន្លង​មក​»។

           គាត់​បាន​បន្ដ​ទៀត​ថា​ ​ពី​មុន​គាត់​ធ្លាប់​បាន​ស្តី​បន្ទោស​ឲ្យ​ភ​រិ​យា​របស់​គាត់​ខ្លាំង​ៗ​នៅ​ពេល​ដែល​គាត់​ខឹង​ និង​មិន​បាន​គិត​ពី​ហេតុ​ផល​របស់​ភ​រិ​យា​របស់​គាត់​ឡើយ​។ ​គាត់​បាន​បន្ថែម​ថា​ ​ពេល​បាន​ទទួល​មេ​រៀន​នេះ ​គាត់​សង្ឃឹម​ខ្លួន​ឯង​ថា​ ​គាត់​នឹ​ង​ប្រ​ព្រឹត្តិ​ចំ​ពោះ​ភ​រិ​យា​របស់​ឲ្យ​បាន​ល្អ​។

           លោក​ ​ជន​ ​គុន​ ​មក​ពី​ភូមិ​ ​ឥន្ទេល​ ​ឃុំ​ ​គ្រៀន​ជ្រៃ​ក្នុង​ ​ស្រុក​ ​កំ​ពង់​សៀម​ ​ខេត្ត​កំ​ពង់​ចាម បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា​ «​ខ្ញុំ​មាន​អារម្មណ៍​រំ​ភើប​ ​ពេល​បាន​មក​រៀន​ទី​នេះ​ជា​មួយ​ប្រព​ន្ធរបស់​ខ្ញុំ​។​ ​សិ​ក្ខា​សា​លា​នេះ ​គឺបា​នជួយ​ដោះ​ស្រាយ​វិ​បត្ដិ​ផ្លូវ​ចិត្ត​របស់​ខ្ញុំ​ ​ជា​មួយ​ភ​រិ​យា​របស់​ខ្ញុំ​»។ ​គាត់​បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពី​គាត់​បាន​បញ្ចប់​សិ​ក្ខា​សា​លា​នេះ​រួច​ហើយ​ ​គាត់​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ប្រ​ពន្ធ​គាត់​ឲ្យ​បាន​ច្រើន​ ​និង​ផ្តល់​តម្លៃ​ដល់​ប្រ​ពន្ធ​របស់​គាត់​។