ក្រុមសន្ដវ៉ាំង​សង់​ដឺ​ប៉ូល ​​កម្ពុជា​និង​សិង្ហបុរី​​​បាន​រួម​គ្នា​បង្កើត​កម្មវិធី​បង្រៀន​ភាសា​អង់​គ្លេស និងលេង​កំសាន្ត​ជា​មួយ​​សិស្ស​បឋម​សិក្សា​រលៀក ក្នុង​ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​ កាលពីថ្ងៃទី ២៦-២៨ វិច្ឆិកា​ ​​ដើម្បី​ចូល​រួម​អប​អរ​ក្នុង​ឱកាស​បុណ្យ​ព្រះ យេស៊ូ​ប្រសូត​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។

លោក ផាន បូរ៉ា ​ប្រធាន​នៃ​សមាគមន៍​វ៉ាំង​​សង់​ដឺ​ប៉ូល​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖ ក្រុម​សន្ត​វ៉ាំង​សង់​ដឺ​ប៉ូល​គឺ​ជា​ក្រុមមួយ​នៃ​ព្រះ​សហគមន៍​កាតូលិក​ដែល​មាន​សកម្មភាព​ ជួយ​ដល់​កូន​សិស្ស​ក្រីក្រ​ ​ជួយ​ដល់​ប្រទេស​ដែល​ក្រីក្រ​ ​និង​ជួយ​បណ្ដុះឲ្យ​មនុស្ស​មាន​សេចក្ដី​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅមក​ផងដែរ​។

​លោកបូរ៉ា​ បានបន្ដថា ក្រុម​សន្ត​វ៉ាំង​សង់​ដឺ​ប៉ូល​នៅ​ប្រទេស​សិង្ហបុរីនេះ​​​បាន​មកជួយ​ដល់​សិស្ស​នៅ​ប្រទេស​កម្ពុជា​នេះ​អស់​រយៈ​ពេល ​៤​ឆ្នាំ​រួច​មក​ហើយ​រាប់​បញ្ចូល​ទាំង​ឆ្នាំ​នេះ​ផង​ដែរ។​ ​ក្រុម​នេះ​មាន​ចំនួន​ ​២៨​នាក់​ដែល​បាន​មក​ជួយ​សិស្ស​នៅសាលា​បឋម​សិក្សា​​រលៀក។             

ជាមួយ​នឹង​ការ​បង្រៀន​នេះ​ ក្រុម​សន្ត​វ៉ាំង​សង់​ដឺ​ប៉ូល​​ក៏​បាន​ចែក​ជូន​នូវ​សំភារៈ​សិក្សា​ដល់​កុមារ និង​សំភារៈ​ឧបទេស​បង្រៀន​ដល់​សាលា​នេះ​ផងដែរ។

សិស្សថ្នាក់ទី៦ម្នាក់​បានថ្លែង​អំណរ​គុណ​យ៉ាង​ខ្លាំង​ដល់​ក្រុម​សន្ត​វ៉ាំង​សង់​ដឺ​ប៉ូល​ដោយ​និយាយ​ថា យើង​ទាំង​អស់គ្នា​ពិត​សប្បាយ​ ​និង​រំភើប​ចិត្ត​មែន​ទែន​​ដោយ​សារ​លោក​គ្រូ ​អ្នក​គ្រូមក​ពីមក​ពីប្រទេស​សិង្ហបុរី​ទាំង​អស់​បាន​មក​បង្រៀន​

យើង​ទាំងអស់​គ្នា ​ចែក​សំភារៈ​សិក្សា​ដល់​យើង​ខ្ញុំ​ និង​ពួក​គាត់​បាន​ធ្វើឲ្យ​ខ្ញុំទាំង​អស់​គ្នាសប្បាយ។​