ទី​ភ្នាក់​ងារ​ព័ត៌​មាន​កា​តូ​លិក​ ​បាន​អះ​អាង​ថា​ ​សម្តេច​ ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​កាល​ពី​ថ្ងៃ​ទី​​១៥​ ​ខែ ធ្នូ​  ​បាន​ជំ​រុញ​ឲ្យ​ពិ​ភព​លោក​នាំ​គ្នា​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អំ​ពើ​ជូញ​ដូរ​មនុស្ស​ ។​

សម្តេច ​ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​បាន​លើក​ឡើង​អំ​ពី​បញ្ហា​ជួញ​ដូ​មនុស្ស​នេះ​ គឺ​នៅ​ក្នុង​ខ​ណៈ​ពេល​ដែល​ ​សម្តេច​បាន​ជួប​ប្រ​ជុំ​ជា​មួយ​នឹង​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​ប្រ​ទេស​ចំនួ​ន​ ​១​៧​ ​ប្រ​ចាំ​នៅ​បុរី​វា​ទី​កង់​​។​

នៅ​ក្នុង​ជំ​នូប​នោះ​ ​សម្តេច ​ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​លោក​បាន​ជំ​រុញ​ឲ្យ​តំ​ណាង​ប្រ​ទេស​ទាំង​១៧​ យ​ក​ ​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​ប្រ​ឆាំង​នឹង​ការ​រត់​ពន្ធ​មនុស្ស​ ​ពោល​គឺ​ការ​ប្រ​ឆាំង​នឹង​ទា​សករ​​។

សម្តេច​ ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ បាន​មាន​ប្រ​សាសន៍​ថា​ ​ការ​ជូញ​ដូរ​មនុស្ស​ គឺ​ជា​ទម្រង់​នៃ​របប​ទាស​ ​ភាព​ ​ហើយ​កំ​ពុង​តែ​កើន​ឡើង​ជា​ពិ​សេស​ ​នៅ​ក្នុង​ប្រ​ទេស​ ​ដែល​កំ​ពុង​អ​ភិ​វឌ្ឈន៍​  ដែល​ប្រ​ទេស​ ​និង​ ​ពិ​ភព​លោក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ ​ដើ​ម្បី​ការ​ពារ​និង​សង្រ្គោះ​ ​ស្រ្តី​កុ​មារ​ ​និ​ង​ ​ជន​ដែល ងាយ​រង​គ្រោះ​ទាំង​ឡាយ​ពី​អំ​ពើ​អ​មនុស្ស​ធម៌​នេះ​ ។