កាល​ពី​ពេល​ថ្មី​ៗ​នេះ​ព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង បានរៀបចំកម្មវិធី សិក្ខាសាលាសម្រាប់​គ្រូអប់រំ​ជំនឿមនុស្សពេញវ័យដើម្បីពង្រឹងជំនឿ និងលើកទឹកចិត្តដល់គ្រូអប់រំជំនឿ​ក្នុងការបង្រៀន​ដល់អ្នក​ស្វែង​យល់ជំនឿ។ 
លោកបូជាចារ្យ សាឡាសាណូ យ៉ូហាន យេស៊ូជាគណៈកម្មាធិការរៀបចំវគ្គបណ្តុះបណ្ដាល​នេះបានឲ្យដឹងថា៖ យើងបានរៀបចំវគ្គបណ្តុះបណ្ដាលនេះឡើងគឺក្នុងគោលបំណង បន្ថែមជំនឿរបស់គាត់ឲ្យ កាន់តែរឹងមាំ ហើយនឹងដើម្បីបណ្តុះបណ្ដាលចំណេះដឹងខាងព្រះគម្ពីរ និងអត្ថន័យព្រះគម្ពីរឲ្យគាត់ទាំងអស់ គា្នកាន់តែយល់ច្បាស់ សំរាប់ទៅបន្ដជំនឿនេះតាមព្រះសហគមន៍កាតូលិកនីមួយៗ របស់ពួកគាត់ទាំងអស់ គ្នា។ 

កញ្ញាចាន់ រដ្ឋា ជាគ្រូអប់រំជំនឿបានឲ្យដឹងថា៖ ក្នុងវគ្គបណ្តុះបណ្ដាលនេះបានជួយគាត់ច្រើនមែនទាក់ទងនឹងជំនឿរបស់គាត់ ហើយធ្វើឲ្យគាត់មានអារម្មណ៍ថា​ គាត់កាន់តែនៅជិតជាមួយព្រះជាម្ចាស់ខ្លាំងជាងមុន។ រដ្ឋាបន្ដថា ចំណុចមួយដែលប៉ះនឹងចិត្តគាត់នោះ «អំពើបាប ឬសេចក្តីអាក្រក់មិនមែនកើតមកពីព្រះជាម្ចាស់នោះទេ តែព្រះជាម្ចាស់ស្រលាញ់យើងអស់កល្បជានិច្ច និងចង់ឲ្យយើងទាំងអស់គ្នាជំនះវាឲ្យបាន»។ រដ្ឋាបន្ថែមទៀតថា ក្រោយពីបានស្ដាប់ការពន្យល់ពីលោកបូជាចារ្យអំពីរឿងនេះមក គាត់គិតថា វាពិតជាត្រឹមត្រូវ និងស៊ីជាមួយនឹងបទពិសោធន៍ជីវិតរបស់គាត់ណាស់ ហើយធ្វើឲ្យ​គាត់កាន់តែមានសង្ឃឹមជានិច្ចទៅលើព្រះជាម្ចាស់ទោះបីជាមានទុក្ខលំបាក់យ៉ាងណាក៏ដោយ។ 
លោកមុំ ប៊ុនធឿនគ្រូ​អប់រំ​ជំនឿ​ម្នាក់​ទៀត​បានឲ្យដឹងថា៖ កម្មវិធីនេះ គឺធ្វើឲ្យគាត់កាន់តែ​មានចំណេះទំលំទូលាយខាងព្រះគម្ពី និងស្គាល់ព្រះហរទ័យព្រះជាម្ចាស់កាត់តែច្បាស់ឡើងៗ។ គាត់បន្ដថា ​ចំនុច​ដែល​គាត់​ចាប់អារម្មណ៍ជាងគេ នោះគឺក័ណ្ឌគម្ពីរ លោក យ៉ូប​ដែល​ឆ្លុះ​បញ្ចាំង​អំពី​​ព្រះហឫទ័យព្រះ​ជា​ម្ចាស់ និងស្រលាញ់ព្រះជាម្ចាស់កាត់តែខ្លាំងឡើង ដោយមិនឲ្យមាសាតាំង​មកបំបែក​យើងពី​ព្រះជាម្ចាស់​នោះ​ទេ។
កម្មវិធីសិក្ខា​សាលានេះបានធ្វើឡើងនៅព្រះសហគមន៍កំពង់ចាមក្រុងដែលមានគ្រូអប់រំ ជំនឿ ចំនួន ជាង ៣៥នាក់ មកពីគ្រប់ទីកន្លៃងនៃភូមិភាគកំពង់ចាមកាលពីថ្ងៃទី ១៥-១៧តុលា ដែលណែនាំដោយ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល លោកបូជាចារ្យ ឡាយប៉ូល និងលោកបូជាចារ្យ យ៉ូហាន យេស៊ូ។ កម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនេះធើ្វឡើងរយៈ​ពេល​៦​ឆ្នាំ​មក​ហើយ​ ដែល​មាន​ក្នុងរយៈពេល៣ខែម្ដង។