កាល​ពី​ពេល​ថ្មី​ៗ​នេះ​ព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង បានរៀបចំកម្មវិធី សិក្ខាសាលាសម្រាប់​គ្រូអប់រំ​ជំនឿមនុស្សពេញវ័យដើម្បីពង្រឹងជំនឿ និងលើកទឹកចិត្តដល់គ្រូអប់រំជំនឿ​ក្នុងការបង្រៀន​ដល់អ្នក​ស្វែង​យល់ជំនឿ។ 
លោកបូជាចារ្យ សាឡាសាណូ យ៉ូហាន យេស៊ូជាគណៈកម្មាធិការរៀបចំវគ្គបណ្តុះបណ្ដាល​នេះបានឲ្យដឹងថា៖ យើងបានរៀបចំវគ្គបណ្តុះបណ្ដាលនេះឡើងគឺក្នុងគោលបំណង បន្ថែមជំនឿរបស់គាត់ឲ្យ កាន់តែរឹងមាំ ហើយនឹងដើម្បីបណ្តុះបណ្ដាលចំណេះដឹងខាងព្រះគម្ពីរ និងអត្ថន័យព្រះគម្ពីរឲ្យគាត់ទាំងអស់ គា្នកាន់តែយល់ច្បាស់ សំរាប់ទៅបន្ដជំនឿនេះតាមព្រះសហគមន៍កាតូលិកនីមួយៗ របស់ពួកគាត់ទាំងអស់ គ្នា។ 

អាន​បន្ត...

អ្នកជិះកង់ជាង៣០នាក់បានប្រដមត្រសងជាមួយគ្នាដើម្បីរិះគិតអំពីជំនឿក្នុងរយៈពេល៥ថ្ងៃកាលពីថ្ងៃទី១-៥ កញ្ញាកន្លងទៅដែលមានរយៈចម្ងាយជាង៣០០គីឡូម៉ែត្រ ឆ្លងកាត់តំបន់នានាក្នុងខេត្តកំពង់ចាម។
លោកបូជាចារ្យហ្រ្វង់ស័រ អេមេល្សដាល ជាបូជាចារ្យទទួលខុសត្រូវក្នុងកម្មវិធីនេះបានមានប្រសាសន៍ឲ្យដឹងថា៖ គោលដៅរបស់គណៈកម្មការយុវជនក្នុងកម្មវិធីនេះគឺ យើងចង់ប្រមូលផ្តុំឲ្យយុវជនទាំងអស់គ្នាបានស្គាល់គ្នាទៅវិញទៅមកដើម្បីចែកបទពិសោធន៍ឲ្យគ្នា។ ហើយឲ្យយុវជនចេះតស៊ូ និងការចេះជួយគ្នាទៅវិញទៅមកផងដែរក្នុងការធ្វើដំណើរ។ និងយើងចង់ឲ្យយុវជនចេះ រិះគិតពីដំណើរជីវិតរបស់ខ្លួនស្របជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។
រយៈពេល៥ថ្ងៃ យុវជន-នារី បានរិះគិតពីព្រះបន្ទូលដំណឹងល្អជាក្រុម ចែកបទពិសោធនូវបញ្ហាផ្សេងៗទាក់ទងនឹងជំនឿ និងការអធិដ្ឋានរួមគ្នា ហើយនិងអំឡុងពេលជិះកង ម្នាក់ត្រូវរិះគិតសំណួរមួយថា៖ តើយើងម្នាក់ៗគិតថា ព្រះយេស៊ូជានរណាសំរាប់យើងម្នាក់ៗ? 
ធ្វើដំណើរជាមួយយុវជនដទៃទៀត ក្នុងពេលសម្រាកពីការជិះកង់ឡេង ឈុនឡុងជាយុវជនក្នុងចំណោមអ្នកជិះកង់ចំនួន៣៥នាក់បានឲ្យដឹងថា៖ ដំណើរនៃការជិះកង់នេះបានជួយឲ្យគាត់រកឃើញថា ព្រះយេស៊ូជាព្រះសង្គ្រោះសម្រាប់គាត់ ពីព្រោះពេលគាត់ជួបទុក្ខលំបាក ព្រះយេស៊ូតែងតែជួយលើកទឹកចិត្តគាត់តាមផ្លូវវិញ្ញាណ និងតាមរយៈបងប្អូននៅក្បែរគាត់។

អាន​បន្ត...

សម្តេច ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​កាល​ពី​ថ្ងៃ​អា​ទិត្យ​កន្ល​ង​ទៅ​នេះ​ ​ត្រូវ​បាន​បណ្តាញ​ព័ត៌​មាន​កា​តូ​លិក​ អះ​អាង​ថា​ ​នៅ​តែ​សង្កត់​ធ្ងន់​នៅ​លើ​កំ​ណែ​ទម្រង់​។​

ប្រ​ភព​ដ​ដែល​បាន​ប​ន្ត​ទៀត​ថា​ ​សម្តេច​ ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​បាន​បញ្ជាក់​អំ​ពី​តំ​រូវ​ការ​យ៉ាង​ច្បាស់​ នៃ​ការ​កែ​ទ​ម្រង់​ជា​ពិ​សេស​គឺ​ន​យោ​បាយ​នៅ​ក្នុង​ព្រះ​សហ​គមន៍​ ​ដើ​ម្បី​ការ​ពារ​ផល​ប៉ះ​ពាល់​

អាន​បន្ត...

ទី​ភ្នាក់​ងារ​ព័ត៌​មាន​កា​តូ​លិក​ ​បាន​អះ​អាង​ថា​ ​សម្តេច​ ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​កាល​ពី​ថ្ងៃ​ទី​​១៥​ ​ខែ ធ្នូ​  ​បាន​ជំ​រុញ​ឲ្យ​ពិ​ភព​លោក​នាំ​គ្នា​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​អំ​ពើ​ជូញ​ដូរ​មនុស្ស​ ។​

សម្តេច ​ប៉ាប​ហ្រ្វង់​ស៊ី​ស្កូ​ ​បាន​លើក​ឡើង​អំ​ពី​បញ្ហា​ជួញ​ដូ​មនុស្ស​នេះ​ គឺ​នៅ​ក្នុង​ខ​ណៈ​ពេល​ដែល​ ​សម្តេច​បាន​ជួប​ប្រ​ជុំ​ជា​មួយ​នឹង​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃ​ប្រ​ទេស​ចំនួ​ន​ ​១​៧​ ​ប្រ​ចាំ​នៅ​បុរី​វា​ទី​កង់​​។​

អាន​បន្ត...