ក្រុមសន្ដវ៉ាំង​សង់​ដឺ​ប៉ូល ​​កម្ពុជា​និង​សិង្ហបុរី​​​បាន​រួម​គ្នា​បង្កើត​កម្មវិធី​បង្រៀន​ភាសា​អង់​គ្លេស និងលេង​កំសាន្ត​ជា​មួយ​​សិស្ស​បឋម​សិក្សា​រលៀក ក្នុង​ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​ កាលពីថ្ងៃទី ២៦-២៨ វិច្ឆិកា​ ​​ដើម្បី​ចូល​រួម​អប​អរ​ក្នុង​ឱកាស​បុណ្យ​ព្រះ យេស៊ូ​ប្រសូត​នា​ខែ​ធ្នូ​ខាង​មុខ​នេះ។

លោក ផាន បូរ៉ា ​ប្រធាន​នៃ​សមាគមន៍​វ៉ាំង​​សង់​ដឺ​ប៉ូល​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា៖ ក្រុម​សន្ត​វ៉ាំង​សង់​ដឺ​ប៉ូល​គឺ​ជា​ក្រុមមួយ​នៃ​ព្រះ​សហគមន៍​កាតូលិក​ដែល​មាន​សកម្មភាព​ ជួយ​ដល់​កូន​សិស្ស​ក្រីក្រ​ ​ជួយ​ដល់​ប្រទេស​ដែល​ក្រីក្រ​ ​និង​ជួយ​បណ្ដុះឲ្យ​មនុស្ស​មាន​សេចក្ដី​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅមក​ផងដែរ​។

អាន​បន្ត...

                ព្រះ​សហ​គមន៍​កំ​ពង់​ចាម​ក្រុង​ ​បាន​ធ្វើ​សិ​ក្ខា​សា​លា​មួយ​ស្ដី​ពី​« ​ការ​ចេះ​ឲ្យ​ត​ម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រួ​សារ» សំ​រាប់​គូ​ស្រ​ករ​ចំ​នួន​ ​៩​គូ​មក​ពី​ព្រះ​សហ​គមន៍​ ​កំ​ពង់​ចាម​ក្រុង​ ​រលៀក​ ​និង​ព្រះ​សហ​គមន៍​ភូមិ​ថ្មី​ដែល​ណែនាំ​ដោយ​​អង្គ​ការ​ ​កា​រូល​ ​និង​សេ​ដ្ឋា​ ​កាល​ពី​ថ្ងៃ​ទី​ ​១៣​ ​ដល់​១៤​ ​វិ​ច្ឆិ​កា​ ​២០១៣​ ​កន្លង​ទៅ​ ។

                លោក​បូ​ជា​ចារ្យ​ ​ហ្រ្វង់​ស្វ័រ​ ​អេ​មេល្ស​ដាល​ ​ជា​បូ​ជា​ចារ្យ​ទទួល​ខុស​ត្រូវ​នៅ​ព្រះ​សហ​គមន៍​កំ​ពង់​ចាម​ក្រុង​បាន​ឲ្យ​ដឹង​ថា​៖ ​ព្រះ​សហ​គមន៍​របស់​យើង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀប​ចំ​សិ​ក្ខា​សា​លា​នេះ​ឡើង​ គឺ​ក្នុង​គោល​បំ​ណង​ឲ្យ​គូ​ស្រ​ករ​ទាំង​អស់​ចេះ​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​ ​និង​រស់​នៅ​ដោយ​មាន​សុ​ភ​មង្គល​ ​ដោយ​បញ្ជៀស​អំ​ពើ​ហិ​ង្សា​ក្នុង​គ្រួ​សារ ​។

អាន​បន្ត...

​​​​​​​​​​​យុវ​ជន​ប្រ​មាណ​ជាង​១០០​នាក់​បាន​រួម​គ្នា​ធ្វើ​បូ​ជ​នី​យេសក៍​ ​នៅ​ខេត្ត​មណ្ឌល​គី​រី​ ​កាល​ពី​ថ្ងៃ​ទី​១៦​-​១៨ វិ​ច្ឆិ​កា​កន្លង​ទៅ​ ​ដោយ​មាន​ការ​រៀប​ចំ​ឡើង​ដោយ​ព្រះ​សហ​គមន៍​កា​តូ​លិក​ភូមិ​ភាគ​កំ​ពង់​ចាម​ ។

លោក​បូ​ជា​ចារ្យ​ ​ហ្រ្វង់​ស្វ័រ​ ​អេ​មេ​ល្ស​ដាល​ ​ជា​បូ​ជា​ចារ្យ​ទទួល​ខុស​ត្រូវ ​ក្រុម​យុវ​ជន​នៅ​ក្នុង​តំ​បន់​ភូមិ​ភាគ​កំ​ពង់​ចាម​ ​បាន​មាន​ប្រ​សាសន៍​ថា​ ​ការ​ធ្វើ​បូ​ជ​នី​យេសក៍​នេះ​ គឺ​ជួយ​ដល់​​យុវ​ជន​ទាំង​អស់​ឲ្យ​ចេះ​ត​ស៊ូ​ក្នុង​ជី​វិត​របស់​ពួក​គេ​ម្នាក់ៗ​ ​និង​ឲ្យ​យុវ​ជន​ទាំង​អស់​​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គ្នា​ ​និង​ព្រះ​សហ​គមន៍​កាន់​តែ​ប្រ​សើ​រ​ថែម​ទៀត​ ដើ​ម្បី​ប្រ​កាស​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​​ចំ​ណោម​យុវ​ជន​ដូច​គ្នា ​។

ការ​ធ្វើ​ដំ​ណើរ​បូជ​នី​យេសក៍​នេះ​​មាន​រយៈ​ពេល​៣​ថ្ងៃ​ ​និង​មាន​ចំ​ងាយ​២៨​គី​ឡូ​ម៉ែ​ត​ ដែល​មាន​ទិស​ដៅ​ពី​ប៊ូ​ស្រា​ ​ទៅ​ព្រះ​វិ​ហារ​កា​តូ​លិក​ប៊ូ​ស្រា​ ​និង​ទៅ​ភ្នំ​ណាំ​លា​ ។

អាន​បន្ត...

ការ​សិ​ក្សា​ទទួល​បាន​ជោគ​ជ័យ​នេះ ​ជា​ប្រ​ធាន​បទ​ក្នុង​សិ​ក្ខា​សា​លា​មួយ ​ដែល​រៀប​ចំ​ដោយ​ព្រះ​សហ​គមន៍​កា​តូ​លិក​ ​ក្រុង​សួង​ដែល​មាន​សិ​ក្ខាម​ ​ជា​យុវ​ជន​ ​យុវ​នា​រី​ចូល​រួម​ប្រ​មាណ​ជា​ ​៣០​នាក់​ ដែល​ជា​សិ​ស្សា​នុ​សិស្ស​ មក​ពី​សា​លា​នា​នា​ក្នុង​ក្រុង​សួង​ ។ សិ​ក្ខា​សា​លា​នេះ ​បាន​ប្រ​ព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​ ០៩​ សី​ហា​ ២០១​៣ ​កន្លង​ទៅ​នេះ ​ដែល​មាន​លោក​ ​លោក​បូ​ជា​ ចារ្យ​វ៉ូ​សំាង​សេ​រ៉ាល់ ​ជា​អ្នក​ណែ​នាំ​ ។

កញ្ញា​ ឡុច​គឹម​អឿន​ ជា​អ្នក​សម្រប​សម្រួល​ក្នុង​កម្ម​វិ​ធី​សិ​ក្ខា​សា​លា​នេះ​បាន​ឱ្យ​ថា​ គោល​បំ​ណង​នៃ​សិ​ក្ខា​សា​លា​នេះ​ គឺ​ចង់​អោយ​យុវ​ជន​ ដែល​កំ​ពុង​សិ​ក្សា​យល់​កាន់​តែ​ច្បាស់​អំ​ពី​ធី​វិ​សាស្រ្ត​ក្នុង​ការ​សិ​ ក្សា​ ដើ​ម្បី​ទទួល​បាន​ជោគ​ជ័យ​ទាំង​កំ​រិត​វិ​ទ្យា​ល័យ​ និង​ម​ហា​វិ​ទ្យា​ល័យ ​។ មួយ​វិញ​ទៀត​ អោយ​យុវ​ជន​កា​តូ​លិក​ និង​ពុទ្ធ​បរិ​ស័ទ​ស្គាល់​គ្នា​ព្រម​ទាំង​មាន ​ទំ​នាក់​ទំ​នង​ជា​មួយ​គ្នា​កាន់​តែ​ប្រ​សើ​ឡើង ​។

អាន​បន្ត...